Friday, June 7, 2019

លោកអភិបាលខេត្តកំពង់ចាម បញ្ជាឱ្យដក ដំណែងមេប៉ុស្តិដែលហាមពលរដ្ឋ មិនឱ្យហូបនំបញ្ចុក




កំពង់ចាម៖ លោកអភិបាលខេត្តកំពង់ចាម បញ្ជាឱ្យដក ដំណែងមេប៉ុស្តិដែលហាមពលរដ្ឋ មិនឱ្យហូបនំបញ្ចុកនៅស្រុកកោះសូទិនខេត្តកំពង់ចាម។​ ក្រោយពីបានឃើញ Videoដែលបានបង្ហោះនិងត្រូវបានគេចែករំលែកតៗគ្នាវិញបណ្តាញសង្គមFacebook ។ ហេតុការខាងលើបានកើតឡើងនៅ ថ្ងៃទី​6 ខែមិថុនា ឆ្នាំ២០១៩ នៅឃុំពាមធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យដកតំណែងលោក ហេង ប៊ុនថន ដែលជាមេប៉ុស្តិ៍ មកឈរជើងនៅស្នងការដ្ឋាននគរបាលសិន។  លោក ឯត្តមបានបង្ហោះសារថា" ខ្ញុំបាទ គួច ចំរើន អភិបាលខេត្តកំពង់ចាម បន្ទាប់ពីបានឃើញវីដេអូឃ្លិបនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំង និងសូមអភ័យទោស ចំពោះសកម្មភាពរបស់ លោក ហេង ប៊ុនថន មេប៉ុស្តិ៍រដ្ឋបាល ឃុំពាមប្រធ្នោះ ដែលបានចុះទៅរារាំងសិទ្ធិសេរីភាពរបស់ប្រជាជន ក្នុងការហូបនុំបញ្ចុក ។

គណ:បញ្ជាការឯកភាពខេត្ត បានសម្រេចដកតួនាទី លោក ហេង ប៊ុនថន មកកាន់ស្នងការនគរបាលខេត្ត ។ សូមបងប្អូនប្រជាជន អញ្ជើញហូប នំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិខ្មែរ ដោយក្តីរីករាយ ៕ "



No comments:

Post a Comment